កសិករដាំបន្លែតែងជួបប្រទះនូវបញ្ហាជាច្រើន ដែលធ្វើឲ្យទិន្នផលទាប ។ ជាក់ស្តែងលោកពូ កោះ សូឡី រស់នៅភូមិលើ ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល ។ មានបទពិសោធន៍ដាំខាត់ណាដើម ទទួលបានទិន្នផលល្អអស់រយៈពេលពេល ២ឆ្នាំ មកហើយ ដោយខាត់ណា ៣ គុម្ព មានទំងន់ ១ គីឡូក្រាម ។ បទពិសោធន៍នេះជាគំនិតច្នៃប្រឌិតដោយខ្លួនគាត់ ។ ក្នុង ១ រដូវ ដាំដុះរយៈពេល ១ ខែកន្លះ គាត់ទទួលបានចំណូល ៧០០ ០០០ រៀល ដែលចំនូលនេះអាចចូលរួមចំណែកដោះស្រាយជីវភាពគ្រួសាររបស់គាត់បាន ១ កំរិត ។
១.រដូវកាលដាំដុះ
ដោយសារកន្លែងដាំដុះ គាត់នៅជិតប្រភពទឹក ដូច្នេះគាត់ដាំដុះពេញ ១ រដូវ ។ បន្លែដែលគាត់ដាំមានដូចជា ប៉េងប៉ោះ ស្ពៃចង្កឹះ ផ្ទី ស្លឹកខ្ទឹម ៘ ប៉ុន្តែដំណាំខាត់ណា គាត់ទទួលទិន្នផលខ្ពស់ជាងគេ ។ សម្រាប់ពេលវេលាដាំខាត់ណាគាត់ជ្រើសរើសដាំពីខែ ៧ ទៅ ខែ ៩ ព្រោះតាមរយៈបទពិសោធន៍របស់គាត់កន្លងមក ពេលនេះមិនសូវមានសត្វល្អិតបំផ្លាញច្រើន ។
ទិដ្ឋភាពនៃការរៀបចំរងដាំខាត់ណា
២.ការរៀបចំថ្នាល និងសាបកូន
ថ្នាលសាបត្រូវបានលើកជារងដែលមានបណ្តោយ ៣ ទៅ ៤ ម៉ែត្រ ទទឹង ១ ម៉ែត្រ សម្រាប់សាបគ្រាប់ពូជ ( ដោយប្រើគ្រាប់ពូជទិញពីផ្សារ ១ កំប៉ុង ) ។ នៅលើរង គាត់បានរៀបចំដាក់ជីលាមកសត្វពុកផុយជ្រុំជាមួយដីឲ្យសព្វ ។ មុនយកគ្រាប់ទៅសាប គាត់បានត្រាំគ្រាប់ ១ ម៉ោង រួចស្រង់ខ្ចប់ក្រណាត់កប់ទៅក្នុងដី ១ យប់ ដើម្បីឲ្យគ្រាប់ឆាប់ដុះពន្លក ។ នៅពេលពិនិត្យឃើញគ្រាប់ដុះពន្លក ហើយគាត់បានយកគ្រាប់ទៅរោយនៅលើរងឲ្យសព្វ ហើយកាត់កំទេចចំបើងគ្របពីលើ រួចស្រោចទឹកឲ្យជោគមួយថ្ងៃ ២ ដង រហូតដល់ខាត់ណាមានអាយុ ១៥ ថ្ងៃ ទើបដកយកទៅដាំ ។
៣.ការរៀបចំរងដាំ និងការដាំ
ក្នុងការរៀបចំរង គាត់បានកាប់ដីហាលរយៈពេល ១ អាទិត្យ បន្ទាប់មក កាប់ត្រឡប់ដីមួយសារទៀតរាស់យកស្មៅចេញ និងបន្តហាលចោលរយៈពេល ១ អាទិត្យ ទើបលើកដាក់រងដាំ ។ គាត់បានរៀបចំរងដែលមានបណ្តោយ ១១ ម៉ែត្រ ទទឹង ១ ម៉ែត្រ ព្រមទាំងកប់បញ្ចូលនូវជីលាមកសត្វពុកផុយផង ។ ក្នុងការធ្វើរង គាត់មិនសូវវាយដីឲ្យម៉ដ្ឋពេកទេ ព្រោះនៅឲ្យដីហាប់ណែននៅពេលស្រោច ។ ក្រោយពីរៀបចំរងសព្វគ្រប់ ហើយគាត់បានដកកូនខាត់ណាមកដាំលើរង ដោយជ្រើសរើសតែកូនធំល្អមកដាំ ។ កាត់ដាំខាត់ណាជា ៣ ជួរ នៅលើរងដោយទុកចន្លោះគុម្ព ២,៥ តឹក ពីដើមមួយទៅមួយ និងចន្លោះពីរងមួយទៅមួយមានចំងាយ ៣ តឹក ។
៤.ការថែទាំ
ដាំខាត់ណាដើមត្រូវការថែទាំដិតដល់ ដូចជា ការជ្រុំដីដកស្មៅ ស្រោចទឹក និងការដាក់ជីបំប៉ន ។ ការស្រោចទឹកប្រព្រឹត្តទៅចំនួន ៣ ដង ក្នុងមួយថ្ងៃ (ព្រឹក ថ្ងៃត្រង់ ល្ងាច) រហូតដល់ប្រមូលផល ។ នៅលើរង គាត់មានរោយកំទេចចំបើងគ្របគល់ខាត់ណា ដើម្បីកាត់បន្ថយការហួតសំណើមពីដី ។ ការធ្វើស្មៅចាប់ផ្តើមក្រោយពីស្ទូងហើយ រហូតដល់ប្រមូលផល ។

ទិដ្ឋភាពកូនខាត់ណាក្រោយពេលជ្រុំដីពូនគល់និងដកស្មៅ
ដោយខាត់ណាជាដំណាំយកស្លឹក គាត់បានដាក់ជីបំប៉នមានលាមកសត្វពុកផុយ ១ បង្គី និងជីអ៊ុយរ៉េ ១ក្តាប់ លាយទឹក ៣០ លីត្រ ក្នុងមួយរង ។ ចំពោះបញ្ហាកំចាត់សត្វល្អិត គឺគាត់ឧស្សាហ៍ចុះត្រួតពិនិត្យ ចំការចាប់ដង្កូវដោយដៃនៅពេលព្រលឹមឡើង គាត់ចុះទៅ ពិនិត្យដល់ចំការចាប់ដង្កូវកំទេចចោល ។
៥.ការប្រមូលផល
ក្រោយពីដាំបានរយៈពេល ៤៥ ថ្ងៃ គាត់ចាប់ប្រមូលផល ។ ខាត់ណា ៣ គុម្ព មានទំងន់ ១ គីឡូក្រាម ។ បើទូទាត់ទៅលើការចំណាយក្នុងមួយរដូវដាំដុះ គាត់ទទួលបានចំណូលសុទ្ធ ៧០០ ០០០ រៀល ។
៦.ចំណាប់អារម្មណ៍
ក្រោយពីមានបទពិសោធន៍ដាំអស់រយៈពេល ២ ឆ្នាំមក លោកពូមានប្រសាសន៍ថា ការដាំខាត់ណាត្រូវហាលដីឲ្យស្ងួតល្អ និងធ្វើដីឲ្យធូរមានខ្យល់ចេញចូលកុំឲ្យហាប់ពេក ដើម្បីឲ្យឫសដុះច្រើនចាក់បានជ្រៅ និងដងដើមលូតលាស់ល្អ ។ ម្យ៉ាងទៀត ការប្រើជីធម្មជាតិ (លាមកសត្វច្រើន) ធ្វើឲ្យខាត់ណាមានដើម និងស្លឹកធំ ហើយខ្ចីនិងមានរស់ជាតិឆ្ងាញ់ រីឯការទុកចន្លោះគុម្ពសមស្របធ្វើឲ្យដើមស្រឡះ ក៏បង្កលក្ខណៈឲ្យខាត់ណាលូតលាស់បានល្អដែរ ។
សរុបមក បច្ចេកទេសសំខាន់ៗ ក្នុងការដាំខាត់ណាមាន:
- ជ្រើសរើសពេលវេលាដាំត្រឹមត្រូវ ដើម្បីកាត់បន្ថយការបំផ្លាញដោយសត្វល្អិត
- បណ្តុះគ្រាប់ ដោយត្រាំទឹក និងផ្អាប់កប់ក្នុងដីឲ្យដុះពន្លក
- សាបគ្រាប់លើរង ដោយកាត់កំទេចចំបើងគ្របពីលើ
- ដកកូនខាត់ណាថ្លោសៗ យកទៅដាំដោយទុកចន្លោះគុម្ព ២,៥ តឹក
- ថែទាំស្រោចទឹក និងបំផុសដី ដកយកស្មៅចេញរហូតដល់ពេលប្រមូលផល ៕
-----------------------------------រក្សាសិទ្ធគ្រប់យ៉ាងដោយខេមបូឌាអេចបេ្រសញូស៏ ២០០៨---------------------------------------