សូមស្វាគមន៍ ការចូលមកកាន់គេហទំព័រ កសិកម្ម UME
រូបភាពថតនៅស្រុកសំឡូត ខេត្ត បាត់ដំបង ក្នុងកសិដ្ឋានឥណ្ឌា
ថ្ងៃពុធ ទី ១៣ ខែ សីហា ឆ្នាំ ២០១១ ដោយ ចិត្ត សុរិទ្ធយ៉ា សេចក្តីផ្តើម វិស័យកសិកម្ម នៅប្រទេសកម្ពុជា ជា វិស័យមានសក្តានុពលរាប់ការអភិវឌ្ឍខឿនសេដ្ឋកិច្ចជាតិ តាំងពីសម័យ អាណាចក្រខ្មែរ បានកសាងប្រាសាទអង្គរ ដ៏រុងរឿងរហូតដល់សម័យបច្ចុបបន្ននេះ។ បច្ចុប្បន្ន ប្រទេសខ្មែរ បានដាក់ចេញ វិស័យកសិកម្ម ជា មួយនៃយុទ្ធសាស្ត្រស្នូល សំរាប់ កែទំរង់ និង អភិវឌ្ឍ ប្រទេស។ ការលើកស្ទួយវិស័យកសិកម្ម ត្រូវបានមហាជនខ្មែរចាត់ជា អាទិភាពចំបង ក្នុងនោះ បានលើកឡើង ផងដែរ ការជំរុញ ការលើកកំពស់ ទង្វើផលិត កសិកម្ម។ ផ្តើមចេញពីការអនុវត្ត យុទ្ធសាស្ត្រនេះ, វិស័យកសិកម្ម ត្រូវបានរីកចំរើន ជាបន្ត បន្ទាប់។ ការដាំដុះស្រូវ បន្លែ ដំណាំផ្លែ ដំណាំឧស្សាហកម្ម ក៏មានការប្រែប្រួលជាភោគ ផល គួរអោយកត់សំគាល់ ។ កសិករ ភាគច្រើន បានប្តូរផ្នត់គំនិតអភិរក្ស ពីទង្វើផលិតកសិកម្ម បែបប្រពៃណី ហើយងាក មកយកចិត្តទុក ដាក់លើការផលិតបែបបច្ចេកទេសទាន់សម័យ ក្នុងនោះមានវិធី ជ្រើសរើស ពូជ ដី ជី, វិធីការពារដំណាំ វិធីបង្កើន ទិន្នផល... ហូរហែរ។ បំលាស់នេះ បានជួយកសិករ កែប្រែ ទាំងជីវភាពរស់នៅ ទាំងចំណេះអភិវឌ្ឍន៍ របស់ខ្លួន។ ក្រុមហ៊ុន និង អង្គការ ជាច្រើន ដែលបាន/កំពុង រួមចំណែក យ៉ាងសកម្ម ជាមួយមហាជនខ្មែរ សំរាប់អភិវឌ្ឃ ទង្វើផលិតកសិកម្ម ក្នុងវិស័យកសិកម្ម របស់ ប្រទេសខ្មែរ។ បណ្តលវិធីសាស្រ្ត និង បច្ចេកទេសទាន់សម័យ មានលក្ខណៈ វិទ្យាសាស្រ្តបច្ចេកវិទ្យា ក្នុងការ ដាំដុះ និង ការ ពារដំណាំ ដែលបំផ្លាញដោយកត្តាចង្រៃដទៃ សំដៅទទួលបាន ទិន្នផលខ្ពស់។ មានផលិតផលកសិកម្ម ច្រើនមុខ លើទីផ្សារកសិកម្ម នៅប្រទេសខ្មែរ ក្នុងនោះមាន ជីជំនួយ សំបូរទៅដោយ សារធាតុចិញ្ចឹម សំរាប់ជំរុញការលូតលាស់ របស់គ្រប់ប្រភេទដំណាំ, ថ្នាំកំចាត់ ជំងឺបណ្តាលពី ពពួកផ្សិត បាក់តេរី វៃរ៉ើស និង ណេម៉ាតូត, ថ្នាំកំចាត់ សត្វល្អិតចង្រៃបំផ្លាញដំណាំ ដោយប្រសិទ្ធភាព ដែលមាន លក្ខណៈប៉ះផ្ទាល់ និង លក្ខណៈបញ្ជ្រាប។ ក្រៅពីនេះ, មានផងដែរ ថ្នាំកំចាត់ ស្មៅ ដែលអាចកំចាត់ ច្រើនប្រភេទស្មៅ អោយងាប់ ទាំងឬស និង មានគ្រាប់ពូជពោតបង្កាត់ និង គ្រាប់ពូជច្រើនមុខបន្លែ ដែលមានរសជាតិឆ្ងាញ់ និង ផ្តល់ទិន្នផលខ្ពស់ មានភាពធន់ជំងឺ សត្វល្អិត អាកាសធាតុ.....។ ខ្ញុំ ប្តេជ្ញាចិត្តនាំមក រាល់បច្ចេកទេសថ្មីបំផុត បានដឹងតាមរយៈវ៉ែបសៃថ៍ និង ចំណេះបានទទួលពីសាកល វិទ្យាល័យ និង មានការចូលរួម ពី លោកគ្រូផ្ទាល់ របស់ខ្ញុំ សំរាប់អោយរាល់កូនខ្មែរ ជាអ្នកធ្វើកសិកម្ម ជំរុញការ អភិវឌ្ឍ ទង្វើផលិតកសិកម្ម របស់រៀងខ្លួន បានកាន់តែទំនើប និង ទិន្នផលខ្ពស់ រួមចំណែកដោះស្រាយ ជីវភាព របស់រាល់កូនខ្មែរ និង អភិវឌ្ឍសេដ្ឋកិច្ច របស់ប្រទេសខ្មែរ។ ពី និស្សិតកសិកម្ម University of Managemnet and Economic (UME). |
គេហទំព័រកសិកម្ម
ព្រះរាជណាចក្រអច្ឆរិយ![]() ស្វែងយល់ពីរូបិយវត្ថុជាតិខ្មែរ
ក្រដាសប្រាក់ខ្មែរ 100Riel (1956-1970) |










